ប្រវត្តិរបស់ខ្ញុំ

ខាយ វាសនា ចម្រើនវ័យឡើងនៅក្នុងតំបន់ជនបទក្នុងខេត្តកំពង់ចាមនៃប្រទេសកម្ពុជា។  ក្នុងនាមជាកូនពៅដែលមានបងប្អូនចំនួនប្រាំពីរនាក់នៅក្នុងគ្រួសារអ្នកស្រែធូរធារមួយ គាត់ត្រូវបានរំពឹងថានឹងធ្វើការនៅក្នុងស្រែចំការ ប៉ុន្តែគាត់តែងលួចចូលក្នុងផ្ទះបាយដើម្បីជួយម្ដាយរបស់គាត់ចម្អិនអាហារសម្រាប់គ្រួសារ។

គាត់ចូលចិត្តចាប់ក្ដាម ដងទឹក និងបេះបន្លែពីសួនបន្លែរបស់គ្រួសារ បន្ទាប់មកមើលម្ដាយរបស់គាត់ប្រែក្លាយគ្រឿងផ្សំធម្មតាទាំងនេះទៅជាអាហារដ៏ឈ្ងុយឆ្ងាញ់។ មិនយូរប៉ុន្មាន គាត់បានចាប់ផ្ដើមជួយកិច្ចការនៅក្នុងផ្ទះបាយ និងបានរៀនសូត្រអំពីអាថ៍កំបាំងវិធីធ្វើម្ហូបពីម្ដាយរបស់គាត់។

នៅពេលផ្លាស់មករស់នៅក្នុងរាជធានីភ្នំពេញក្នុងវ័យជំទង់របស់គាត់ វាសនា បានបម្រើការងារនៅក្នុងបន្ទប់ចម្អិនអាហារជាច្រើននៅក្នុងទីក្រុង ហើយទទួលបានជំនាញថ្មីៗ និងកាន់តែមានកម្លាំងចិត្ត។ តាមធម្មជាតិ គាត់តែងជាប់ចំណាត់ថ្នាក់លើគេនៅក្នុងថ្នាក់រៀនចម្អិនអាហាររបស់គាត់ ហើយក្រោយមក គាត់បានបើកកន្លែងចម្អិនអាហារមួយនៅក្នុងរោងភាពយន្ត The Empire ក្នុងរាជធានីភ្នំពេញដោយខ្លួនឯង។ ម្ហូបអាហាររបស់គាត់ទទួលបានការពេញនិយមទាំងពីភ្ញៀវបរទេស និងភ្ញៀវទេសចរផ្សេងៗ។

បន្ទាប់ពីបើកកន្លែងចម្អិនអាហារនៅ the Empire បាន ៥ ឆ្នាំ វាសនា បានសម្រេចចិត្តបោះជំហានមួយថ្មីទៀត គឺការបើកបង្រៀនចម្អិនម្ហូបខ្មែរក្នុងថ្នាក់រៀនតូចមួយ និងការចែករំលែកបទពិសោធន៍ទទួលទានអាហារជាលក្ខណៈឯកជនដល់ភ្ញៀវទេសចរដែលមកលេងប្រទេសកម្ពុជា។

“ខ្ញុំចង់ឲ្យមនុស្សគ្រប់រូបបានភ្លក់រសជាតិម្ហូបខ្មែរពិតៗ ចង់ផ្ដល់នូវប្រភេទម្ហូបអាហារដែលខ្ញុំទទួលទាននៅផ្ទះកាលពីខ្ញុំនៅក្មេង។ លើសពីនេះ ដើម្បីអាចបង្ហាញដល់មនុស្សគ្រប់រូបអំពីប្រទេស និងវប្បធម៌របស់ខ្ញុំ។”

វីដេអូបង្ហាញអំពីវិធីធ្វើម្ហូបរបស់វាសនា បានចាប់ផ្ដើមផលិតត្រឹមតែជាការសាកល្បងបន្តិចប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន វាបានទៅដល់មនុស្សរហូតដល់ ១០០.០០០ នាក់ នៅទូទាំងពិភពលោក។ រូបមន្តធ្វើម្ហូបសាមញ្ញ និងងាយស្រួលរៀនរបស់គាត់ធ្វើឲ្យគាត់ទទួលបានការចាប់អារម្មណ៍ពីសារព័ត៌មានភ្នំពេញប៉ុស្ដិ៍, CNNgoFood & movetocambodia.com។ លើសពីនេះ គាត់មានមោទនភាពបំផុតចំពោះពាក្យសរសើរពីម្ដាយរបស់គាត់ថា: “ពេលនេះ កូនពូកែ [ធ្វើម្ហូប] ជាងម្ដាយ។”

នៅពេលគាត់ទំនេរពីការងារផ្ទះបាយ ឬថតវីដេអូថ្មីអំពីវិធីធ្វើម្ហូប វាសនា នៅសម្រាកជាមួយនឹងប្ដីរបស់គាត់ឈ្មោះ Niall នៅអឹផាធើមិនភ្នំពេញរបស់ពួកគេ ដែលនៅទីនោះពួកគេក៏ផ្តល់កន្លែងស្នាក់នៅជាពិសេស និងប្រកបដោយផាសុកភាបដល់ភ្ញៀវទេសចរមកពីទូទាំងពិភពលោកតាមបញ្ជី Airbnb របស់ពួកគេផងដែរ

អាហារដែលគាត់ណែនាំគឺត្រប់សាច់ជ្រូក ប៉ុន្តែខសាច់ជ្រូកពងទា ក៏ជាអាហារល្អផងដែរ។

ប្រសិនបើលោកអ្នកចង់ទទួលទានអាហារជាមួយ វាសនា ឬចូលរៀនថ្នាក់ចម្អិនអាហាររបស់គាត់ សូមទាក់ទងមកយើងខ្ញុំដើម្បីកក់កន្លែង។

Veasna and Niall

ផ្ទះល្វែងមានបន្ទប់គេងបីមាត់ទន្លេ

Phnom Penh, Phnom Penh, Cambodia

About Us