នៅក្នុងបន្ទប់ចម្អិនអាហារ វាសនាផ្តល់ជូនលោកអ្នកលើសពីទេសចរណ៍ម្ហូបខ្មែរធម្មតា។ បទពិសោធន៍ភ្លក់រសជាតិអាហារជាលក្ខណៈឯកជនរបស់យើងខ្ញុំគឺជាឱកាសយ៉ាងល្អឥតខ្ចោះក្នុងការផ្ដល់ជូននូវរសជាតិម្ហូបខ្មែរដ៏ឈ្ងុយឆ្ងាញ់ពិតៗដល់លោកអ្នក។ ក្រៅពីនេះ ប្រសិនបើលោកអ្នកចង់ទទួលបានបទពិសោធន៍ ‘ផ្ទាល់’ ជាងនេះទៀតនោះ យើងខ្ញុំមានថ្នាក់បង្រៀនចម្អិនអាហារ និងទេសចរណ៍ម្ហូបអាហារ ដែលលោកអ្នកអាចសិក្សាអំពីរបៀបធ្វើម្ហូបខ្មែរយ៉ាងងាយៗប្រកប​ដោយ​សុខភាព ហើយសំខាន់បំផុតនោះ គឺមានរសជាតិឈ្ងុយឆ្ងាញ់!

ថ្នាក់រៀនចម្អិនអាហារ និងបទពិសោធន៍ទទួលទានអាហារត្រូវបានរៀបចំឡើងយ៉ាងសាមញ្ញនៅក្នុងអឹផាតធើមិនដ៏ធំទូលាយបំពាក់ដោយម៉ាស៊ីនត្រជាក់របស់យើងខ្ញុំ ដែលអាចគយគន់ទៅដងទន្លេសាបនៅកណ្ដាលរាជធានីភ្នំពេញ។ យើងខ្ញុំចង់ឲ្យលោកអ្នកទទួលអារម្មណ៍ថា ដូចជាលោកអ្នកកំពុងមកលេងមិត្តភក្តិ មិនមែនកំពុងធ្វើដំណើរទេសចរណ៍ទេ។ លើសពីនេះ ប្រសិនបើលោកអ្នកមានកន្លែងពិសេសនៅក្នុងចិត្តហើយនោះ នោះយើងខ្ញុំអាចទៅបង្រៀនលោកអ្នកដល់ទីកន្លែងតែម្ដង។

វាសនា គឺជាចុងភៅដែលបានទទួលការបណ្ដុះបណ្ដាលប្រកបដោយវិជ្ជាជីវៈ ពោរពេញដោយក្ដីស្រឡាញ់ចំពោះអាហារឆ្ងាញ់ៗ និងរីករាយក្នុងការចែករំលែកម្ហូបអាហារទាំងនោះជាមួយនឹងភ្ញៀវទេសចរដែលមកកាន់ប្រទេសកម្ពុជា។ នេះគឺជាឱកាសរបស់លោកអ្នកក្នុងការទទួលទានអាហារពេលល្ងាចចម្អិនដោយចុងភៅជំនាញ ជាពិសេសអាចតម្រូវទៅតាមចំណង់ចំណូលចិត្តរបស់លោកអ្នក។

លោកអ្នកនឹងមិនអាចរកបានទេចុងភៅដែលរួសរាយរាក់ទាក់ជាងនេះ និងដែលផ្ដល់ជូននូវមុខម្ហូបអាហារពេលល្ងាច ឬថ្នាក់រៀនចម្អិនអាហារ ត្រូវតាមតម្រូវការរបស់លោកអ្នកបំផុត!

Veasna Bio Photo

Veasna Biography Pic

តើយើងខ្ញុំត្រូវកក់កន្លែងរបស់យើងខ្ញុំនៅតុអាហារដែរទេ?

សូមទំនាក់ទំនងយើងខ្ញុំ

សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីកំណត់អំពីកាលបរិច្ឆេទ និងលក្ខខណ្ឌពិសេសផ្សេងទៀតដែលលោកអ្នកចង់បាន។

យើងខ្ញុំនឹងកក់វាទុក

យើងខ្ញុំនឹងកក់ថ្នាក់រៀនចម្អិនអាហារ ឬបទពិសោធន៍ទទួលទានអាហារជាលក្ខណៈឯកជនរបស់លោកអ្នក និងរៀបចំមុខម្ហូបដែលលោកអ្នកចូលចិត្ត។

រួចរាល់ !

ចាប់ផ្ដើមរាប់ថយក្រោយ!  ស្របពេលជាមួយគ្នានេះ រីករាយជាមួយនឹងវីដេអូ និងវិធីធ្វើម្ហូបរបស់យើងខ្ញុំ។

មានសំណួរ?

យើងខ្ញុំតែងរីករាយក្នុងការជជែកលេងជាមួយនឹងភ្ញៀវទេសចរដែលមានចំណាប់អារម្មណ៍ចង់ទទួលបានបទពិសោធន៍ភ្លក់រសជាតិម្ហូបអាហារជាពិសេសជានិច្ច។  ប្រសិនបើលោកអ្នកមានសំណួរ សូមទាក់ទងមកយើងខ្ញុំ យើងខ្ញុំរីករាយនឹងទទួលដំណឹងពីលោកអ្នក។

អាសយដ្ឋាន៖ តីរវិថី ​ព្រះស៊ីសុវត្ថិ, រាជធានី​ភ្នំពេញ, កម្ពុជា

អ៊ីម៉ែល៖ info@veasnainthekitchen.com