វិធីធ្វើម្ហូបខ្មែរ
ធ្វើឲ្យមិត្តភក្តិ និងក្រុមគ្រួសាររបស់លោកអ្នកភ្ញាក់ផ្អើលជាមួយនឹងការចម្អិនម្ហូបខ្មែរដ៏កម្ររបស់យើងខ្ញុំ (ពួកគេមិនចាំបាច់ដឹងអំពីវិធីសាស្ត្រងាយស្រួល និងរហ័សក្នុងការចម្អិនវានោះទេ…)
ម្ហូបខ្មែរមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រកបដោយសុខភាព និងងាយចម្អិនផងដែរ។ វីដេអូនីមួយៗបង្ហាញអំពីសេចក្ដីណែនាំមួយជំហានម្ដងៗ (ជាភាសាអង់គ្លេស និងភាសាខ្មែរ) ហើយជាធម្មតា គ្រឿងផ្សំទាំងអស់គឺអាចទិញបានស្រេចពីផ្សារទំនើបនៅទូទាំងពិភពលោក។
ដំណឹងល្អបំផុតនោះគឺថាម្ហូបខ្មែរគឺជាម្ហូបតាមធម្មជាតិ គ្មានជាតិទឹកដោះ និងកម្រមានជាតិគ្លូធិន (gluten) (មុខម្ហូបភាគច្រើនរបស់យើងខ្ញុំគឺមិនមានជាតិគ្លូធិនទេ)។ ហេតុដូច្នេះហើយ វាជាមុខម្ហូបល្អឥតខ្ចោះសម្រាប់អ្នកដែលត្រូវការរបបអាហារពិសេស។
យើងខ្ញុំតែងបន្ថែមរូបមន្តធ្វើម្ហូប និងវីដេអូថ្មីៗ។ ដូច្នេះហើយ សូមភ្ជាប់តំណភ្ជាប់មក facebook ឬ youtube របស់យើងខ្ញុំ ដើម្បីរក្សាទទួលបានព័ត៌មានថ្មីអំពីការផ្ដល់ជូនរបស់យើងខ្ញុំ (ជីវ្ហាវិញ្ញាណរបស់លោកអ្នកនឹងអរគុណលោកអ្នក)។
សូមពិនិត្យអំពីវីដេអូវិធីធ្វើម្ហូបរបស់ វាសនា រួចជូនដំណឹងមកយើងខ្ញុំអំពីមុខម្ហូបដែលលោកអ្នកចូលចិត្ត!
ប្រសិនបើលោកអ្នកមកលេងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ហើយចង់ភ្លក់ម្ហូបដ៏ឈ្ងុយឆ្ងាញ់របស់យើងខ្ញុំដែលចម្អិនដោយ វាសនា ផ្ទាល់ នោះសូមចុះឈ្មោះចូលសិក្សាថ្នាក់រៀនចម្អិនអាហារ និងបទពិសោធន៍ទទួលទានអាហារជាលក្ខណៈឯកជនរបស់យើងខ្ញុំ។
វីដេអូល្អបំផុតរបស់ខ្ញុំកន្លងមក… ភ្ជាប់តំណ និងចុះឈ្មោះដើម្បីទទួលបានព័ត៌មានបន្ថែម